Announcement of Blog Writing Competition

Hi guys,

As I briefly talked this morning about the blog writing contest, I would also like to inform you all now about the prizes and criteria of the blog post entry. The theme of the blog contest is “Impressions of Siem Reap“.
1st award = $500
2nd award = $300
3rd award = $200
This is a free-style blog post – but the number of words in the blog shouldn’t reach more than 1,000 words. Write the story in your own blog (in your own style).
Send the link of your blogpost to us by email: [email protected]com before 5 pm, November 4th. We will announce the winners on the morning of November 5th, and the Minister of Information will be the one to hand out the awards to the three winners!
Language should be in English.
The winning blog-posts will appear on the Phnom Penh Post, one of the leading English newspapers in Cambodia.
Have fun blogging!
BlogFestAsia 2012 organizers

Greeting from Wikipedia Team

សួស្ដីភ្ញៀវកិត្តិយសទាំងអស់!

តាំងនាមឲ្យមូលនិធិវិគីមេឌា (Wikimedia Foundation) និងអង្គការវិគីមេឌាអាល្លឺម៉ង់ (Wikimedia Deutschland) សូមស្វាគមន៍លោកអ្នកមកកាន់ព្រឹត្តិការណ៍ជួបជុំ BlogFest.Asia 2012!
ក្រុមការងារយើងមានសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយក៏សូមថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី ក៏ដូចជាមិត្តកម្ពុជាយើង សម្រាប់ឳកាសដ៏មានខ្លឹមសារនេះ។

មូលនិធិវិគីមេឌា គឺជាអង្គការសប្បុរសធម៌មិនរកប្រាក់កម្រៃដែលមានមូលដ្ឋាននៅទីក្រុង San Francisco រដ្ឋ California ដែលគ្រប់គ្រងដំណើរការ សព្វវចនាធិប្បាយសេរីវិគីភីឌា ក៏ដូចជាគម្រោងចំណេះដឹងសេរី បងប្អូនជាច្រើនទៀត។ វិគិភីឌាគឺជាសព្វវចនាធិប្បាយធំជាងគេបង្អស់នៅក្នុងពិភពលោក ដែលអ្នកប្រើប្រាស់គ្រប់រូបអាចចូលទស្សនាបាននៅលើអុីនធឺណែន ដោយសេរីឥតគិតថ្លៃ។ មូលនិធិវិគីមេឌាលើកស្ទួយការប្រើប្រាស់មាតិកាសេរីជុំវិញពិភពលោក ហើយក្រុមការងារយើងលើកទឹកចិត្តដល់អ្នកអានរបស់យើងក្នុងការចូលរួមទាំងអស់ ដោយស្ម័គ្រចិត្តចែករំលែកពេលវេលា និងចំណេះដឹងរបស់ខ្លួន សម្រាប់ប្រយោជន៍មនុស្សជាតិតទាំងមូល។

ខ្ញុំបាទ វ័ណថារិទ្ធ និងសហការី អានីរុធ នឹងលើកយកជ្រុងមួយនៃចលនាវិគីមេឌា មកធ្វើជាប្រធានបទនៃបទបង្ហាញរបស់យើង នៅថ្ងៃទី៣ វិច្ឆិកា ២០១២ ក្នុងកំឡុងព្រឹត្តិកាណ៍ BlogFestAsia ។ បើលោកអ្នកចាប់អារម្មណ៍ សូមអានព័ត៌មានលម្អិតនៅ http://2012.blogfest.asia/program ។

បទបង្ហាញនេះនឹងចែកចេញជា២ផ្នែក៖
ផ្នែកទី១ ពីម៉ោង២-៣ ៣០នាទី ជាភាសាខ្មែរ (ដោយវ័ណថារិទ្ធ)
ផ្នែកទី២ ពីម៉ោង៣ ៣៥នាទី ដល់ ៤ ៣៥នាទី ជាភាសាអង់គ្លេស(ដោយអានីរុធ)
គោលបំណងនៃបទបង្ហាញនេះ គឺផ្សព្វផ្សាយអំពីចលនាវិគីមេឌា និងគម្រោងចំណេះដឹងសេរីនានារបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយ ហើយនឹងផ្ដោតជាចំបងលើការប្រើប្រាស់ ក៏ដូចជាការចូលរួមចំណែកក្នុងគម្រោងវិគីមេឌា Wikimedia Commons ដែលជាឃ្លាំងបណ្ដុំដ៏ធំមួយក្នុងចំណោមបណ្តុំមាតិកាមេឌាដែលមានអាជ្ញាបណ្ណសេរីធំជាងគេក្នុងពិភពលោក។ យើងក៏នឹងលើកយកមកពិភាក្សាអំពីការរក្សាសិទ្ធ ដែនសាធារណៈ អាជ្ញាបណ្ណ Creative Commons និងទម្រង់ផ្សេងៗទៀតនៃអាជ្ញាបណ្ណសេរី។

ក្នុងកម្មវិធីថ្ងៃនេះ យើងនឹងមានដំណើរទស្សនាចរនៅក្នុងតំបន់ក្រុងអង្គរ ដូច្នោះ យើងសូមសំណូមពរដល់អ្នកចូលរួមទាំងអស់ ផ្ដិតយករូបភាពល្អនៃប្រាង្គប្រាសាទបុរាណខ្មែរយើងឲ្យច្រើនតាមដែលអាចធ្វើបាន ដើម្បីយកទៅផ្ទុករូបថតទាំងនោះឡើងទៅក្នុង Wikimedia Commons ក្នុងកំឡុងពេលបទបង្ហាញរបស់យើង។ រូបថតទាំងនោះនឹងអាចយកទៅប្រើប្រាស់នៅវិគីភីឌាក្នុងអត្ថបទនានាស្ដីអំពីវប្បធម៌ បេកតិកភន និងប្រវត្តិសាស្ត្រនៃអង្គរ ក៏ដូចជា នៃប្រទេសខ្មែរយើងផងដែរ ដែលអាចនឹងចូលអាន-មើល ពីសំណាក់រាប់រយមឺុន ឬក៏អាចដល់រាប់លាននាក់។

សូមចូលទៅកាន់ http://commons.wikimedia.org/wiki/Special:UploadWizard ដើម្បីស្វែងយល់បន្ថែម។

បើលោកអ្នកមានសំណួរ ឬចម្ងល់ផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិគីភីឌា ឬចលនាចំណោះដឹងសេរី សូមកុំភ្លេចសាកសួរមកយើងខ្ញុំ។ សូមអរគុណ និងរន្ទឹមរង់ចាំអ្នកទាំងអស់គ្នានៅ BlogFest.Asia 2012!

ដោយសេចក្ដីរាប់អាន

វ័ណថារិទ្ធ

T-shirt Design Contest for BlogFest Asia 2012: win a trip to Siem Reap

Deadline: Wednesday, 17th October 2012 at 05:00 pm.

Open to: Cambodian national

We’re announcing another contest on “T-shirt Design” for BlogFestAsia’12.

We are organizing BlogFest Asia 2012, a regional gathering for bloggers and social media enthusiasts in November in Siem Reap. This event has been organized twice before in Hong Kong and Malaysia. This year, Cambodian bloggers will host the event for 4 days in Siem Reap.

We ran a logo contest a few weeks ago, and we have already announced the winner. Congratulations to Bophavann Chetha Oudom or @Dom Ideaz for winning the BlogFestAsia’12 logo contest! Thanks for the simple yet awesome design.

Now we open the T-shirt design contest for “BlogFest Asia 2012″. The winner will get a 4-night free accommodation (stay) and per diem for meals (5 days) at one of the places for accommodation that we will select and can participate throughout the event.

Our official website: http://2012.blogfest.asia/
Check our previous website: http://2009.blogfest.asia

How to submit:
Please send your logo (high resolution) file and your mobile phone number to: [email protected].
You’ll be notified when selected.

សេចក្តីប្រកាសកម្មវិធី BlogFestAsia’12

យើងខ្ញុំមានសេចក្តីរីករាយនិងប្រកាសអំពីកម្មវិធីប្លក់ហ្វេស អាស៊ី ២០១២។
ការជួបជុំក្នុងតំបន់និងប្រព្រឹត្តទៅក្នុងឆ្នាំនេះនៅឯខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីខៃ វិច្ចិកា ថ្ងៃទី០១ ដល់  ថ្ងៃទី០៥។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអ្នកសរសេប្លក់កម្ពុជា(http://2012.blogfest.asia/blogfest-organizers)។ ប្លក់ហ្វេសអាសីុបានរៀបចំឡើងចំនួនពីរលើករួចមកហើយនៅទីក្រុងហុងកុងនិងប្រទេសម៉ាឡេស៊ី ដើម្បីអោយ អ្នបច្ចេកទេស អ្នកសរសេប្លក់ អ្នកគាំទ្រសង្គមពត័មាន និងអ្នកស្រលាញ់បច្ចេកវិជ្ជានៅក្នុងតំបន់ មកចូលរួម ចែករំលែក សិក្សា និងផ្លាស់ប្តូរពត័មានទាក់ទងទៅនិង ការអភិវឌ្ឍន៏បច្ចេកវិជ្ជានៅក្នុងតំបន់។

សូមតាមដានគេហទំព័របស់យើងខ្ញុំ(http://2012.blogfest.asia)សំរាប់ ព្រឹត្តការណ៏
ពត័មានស្តី អំពីគោលបំណងនៃការជួបជុំរបស់ពួកយើង។ ពត័មានបនែ្ថម និងធើ្វការផ្តល់ជូននាពេលឆាប់ៗនេះ។
សូមមកចុះឈ្មោះឥឡូវនេះ!  អ្នករៀបចំកម្មវិធីនិងផ្តល់ជូននូវកន្លែងទទូលស្នាក់អាស្រ័យ ព្រមទាំងអាហារ សំរាប់ អ្នកមកចូលរួម ប៉ុន្តែសំរាប់ភ្ញៀវបរទេស ឬ វាយគ្មិន គួរតែសំរួលសំបុត្រធ្វើ ដំណើរពីប្រទេស របស់ខ្លួនមក កាន់ខេត្តសៀមរាបដោយផ្ទាល់។

ប្រសិនបើលោកអ្នកត្រូវការសំបុត្រអព្ជើាញដើម្បីសែ្វងរកការឧបត្ថម្ភសំរាប់ការធ្វើដំណើរ សូមផ្ញើរសារមក យើង ខ្ញុំតាមរយះ ([email protected]) យើងខ្ញុំនឹងបញ្ចូលបន្ថែមនូវកម្មវិធិបង្រ្គប់ បូករួមទាំងជិវប្រវត្តិរបស់វាយគ្មិន និង តារាងរាយនាមរបស់អ្នកចូលរួម សូមរក្សាការវិលមកកាន់គេហទំព័ (http://2012.blogfest.asia) សំរាប់ប្លក់ប៉ុស្ត និង ការអត្ថាធិប្បាយ ពីអ្នកចូលរួមប្លក់ហ្វេសអាស៊ី ក៏ដូចជាការផ្តល់ពត័មានថ្មីៗស្តីពីមូលនិធិធ្វើដំណើរ ដែល យើងខ្ញុំកំពុង តែស្វែងរក ការគាំទ្រពីបន្តារក្រុមហ៊ុន និង ស្ថាបន័ដើម្បីមកឧបត្តមលោកអ្នកផងដែរ។ យើងមិនអាចធ្វើការ សន្យា បាននូវ ឡើយទេ ប៉ុន្តែយើងនិងព្យាយាមអោយអស់ពីសមត្ថភាព។

ប្លក់ហ្វេស (BlogFestAsia 2012) អាចដំណើរការទៅបានក៏ដោយសារមានការជួយជ្រោមជ្រែងពី ស្ថានទូតអាមេរិក មូលនិធិអាស៊ី និង ឯកត្តជន ផ្សេងៗទៀតផងដែរ ហើយយើងខ្ញុំសង្ឃឹមថា នឹងបានទទួលការឆ្លើយតបពីអ្នកឧបត្តមនានា ពាក់កណ្តាលខែ⁣⁣ វិចិ្ឆកានេះ។

English version

Translated by Sovathary